អបអរសាទរខួប 10ឆ្នាំរបស់ក្រុមហ៊ុនលីប្រា

រយៈពេល 10ឆ្នាំកន្លងទៅនៅលើវិស័យសុវត្ថិភាព ក្រុមហ៊ុនលីប្រានៅតែអាចបន្តឈរជើងយ៉ាងរឹងមាំក្នុងការផ្តល់សេវាសន្តិសុខ រួមជាមួយបច្ចេកវិទ្យាសុវត្ថិភាព Libra CMS 911 ជូនទៅកាន់អតិថិជន និងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋជាច្រើន។
ក្នុងឱកាសនេះដែរ លីប្រាសូមថ្លែងអំណរគុណដល់អតិថិជន ដែលបានបន្តគាំទ្រសេវាកម្មរបស់លីប្រាទាំងអស់ និងអរគុណដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ដែលបានខិតខំ ពួតដៃគ្នា សាមគ្គីដោយឈរលើគោលដៅរួមគ្នាបំពេញភារកិច្ច និងកសាងសមិទ្ធផលរហូតទទួលបានការគាំទ្រពីអតិថិជនទូទាំងប្រទេស។
ដើម្បីលើកទឹកចិត្តដល់បុគ្គលិកលីប្រាដែលខិតខំបំពេញការងារកន្លងមក លីប្រា នឹងប្រារព្ធពិធីជួបជុំបុគ្គលិកប្រចាំឆ្នាំ និងដំណេីរកំសាន្ដ ដើម្បីអបអរសាទរខួបលេីកទី10 នៅ រមណីយដ្ឋានឧទ្យានជាតិគិរីរម្យនៅថ្ងៃទី 12 ដល់ថ្ងៃទី 13 ខែមករាឆ្នាំ 2024។





តាងនាមឲ្យក្រុមការងារទាំងអស់ យើងខ្ញុំពិតជាមានមោទនភាព និងសេចក្ដីសោមនស្សរីករាយសម្រាប់ការរំលឹកឡើងវិញនូវសមិទ្ធផល ជោគជ័យជាច្រើនដែលយើងសម្រេចបាននៅក្នុងវិស័យសុខសុវត្ថិភាព តាមរយៈការដាក់គោលដៅច្បាស់ លាស់ រួមផ្សំជាមួយនឹងភាពអំណត់ព្យាយាមរបស់យើងដើម្បីនាំយកនូវដំណោះស្រាយ និង ទំនុកចិត្តខ្ពស់ ទៅកាន់អតិថិជន ។
For the past 10 years in the field of security, Libra has been able to continue standing strong in providing security services along with Libra CMS 911 security technology to customers and provide job opportunities to many people.
On this occasion, Libra would like to thank all the customers who continue to support Libra’s services and thank all the staff from every departments who have worked hard together in solidarity, based on common goals, fulfill their duties and build achievements until receiving huge support from our customers across the country.
To encourage Libra staff for their hard work, we will held an annual staff reunion trip to celebrate Libra 10th years anniversary at Kirirom National Park from 12 to 13 January 2024.
On behalf of the entire team, we are very proud and pleased to recall the many achievements we have made in the field of safety through clear goals combined with perseverance to bring solutions and trusts for our beloved customers.
