រយៈពេលបីថ្ងៃបានបញ្ចប់នៃវគ្គបណ្ដុះបណ្ដាលយល់ដឹងពីសុខសុវត្ថិភាព ការពារនិងទប់ស្កាត់ផ្នែកអគ្គិភ័យ
លីប្រាសូមថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូវិជ្ជបណ្ឌិត និងបុគ្គលិកទាំងនៃមន្ទីពេទ្យស៊ុនយ៉ាឃៀល ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ និងបានអនុវត្តផ្ទាល់ពីអគ្គិភ័យ
លីប្រាជឿជាក់ថាបុគ្គលិកនៃមន្ទីពេទ្យទាំងមូលបានយល់ដឹង និងចេះការពារ ទប់ស្កាត់រាល់អគ្គិភ័យកុំអោយកេីតឡេីងទាំងនៅផ្ទះ កន្លែងធ្វើការ និងសហគមន៍ទាំងមូលស្របតាមរាជរដ្ឋាភិបាល ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវមានករណីកិច្ចចូលរួមការងារបង្ការ និងពន្លត់អគ្គីភ័យ ទាំងអស់គ្នា !!
លើសពីនេះទៀត លីប្រាបានរៀបចំនូវសេណារីយ៉ូជម្លៀសខ្លូនតាមនិតិវិធី ដែលត្រូវបានរៀបចំឡើងដើម្បីអនុវត្តក្នុងអំឡុងពេលមានសញ្ញាប្រាកាសអាសន្ន។ សេណារីយ៉ូនេះមានគោលបំណងធានាឱ្យដំណើរការជម្លៀសដោយរលូន មានប្រសិទ្ធភាព និងប្រកបដោយវិជ្ជាជីវៈ កាត់បន្ថយការភ័យស្លន់ស្លោ និងចលាចលជាអប្បបរមា។
ដំណើរការជម្លៀសនេះមានការណែនាំជាជំហានៗ សម្រាប់បុគ្គលិកមន្ទីរពេទ្យដើម្បីអនុវត្តតាម ដោយធានាថាអ្នកជំងឺទាំងអស់ រួមទាំងបុគ្គលិកទាំងអស់ ត្រូវបានផ្លាស់ទីដោយសុវត្ថិភាព និងរហ័សទៅកាន់តំបន់សុវត្ថិភាពដែលបានកំណត់ (assembly point)។