ភ្នំពេញ៖ ក្រុមហ៊ុន លីប្រា ជាក្រុមហ៊ុនរក្សាសន្តិសុខឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់សេវាកម្មសម្បូរបែបប្រកបដោយគុណភាពខ្ពស់ តម្លៃសមរម្យ និងតែងតែនៅក្បែរអតិថិជនគ្រប់ពេល។ លើសពីនេះ ក្រុមហ៊ុនលីប្រា ក៏បានផ្តល់ឱកាសការងារជូនដល់អ្នកដែលគ្មានចំណេះជំនាញច្បាស់លាស់ ប្រៀបបានដូចជា ថ្នាលសម្រាប់បណ្តុះបណ្តាលចំណេះដឹងផងដែរ។
ក្រុមហ៊ុនលីប្រា ដែលបង្កើតឡើងនៅឆ្នាំ២០១៣ បានផ្តល់ឱកាសដល់អ្នកដែលមានឱកាសតិច ឬអ្នកដែលមិនមានជំនាញច្បាស់លាស់ ឱ្យមានការងារធ្វើ ដោយផ្តល់នូវជំនាញច្បាស់លាស់ និងវិន័យថ្លៃថ្នូរ។ កញ្ញា មៀន លក្ខិណា នាយកអភិវឌ្ឍន៍ផ្នែកទីផ្សារនៃក្រុមហ៊ុនលីប្រា បានឲ្យដឹងថា ក្រុមហ៊ុនលីប្រា គឺជាថ្នាលបណ្តុះបណ្តាលដល់សិស្សនិស្សិតកំពុងសិក្សា ឬបានបញ្ចប់ការសិក្សាដែលមិនមានឱកាសធ្វើការ គឺពួកគាត់អាចហាត់ការការងារនៅក្រុមហ៊ុនលីប្រាបាន។លើសពីនេះ លីប្រា ចង់ផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋមួយចំនួនដែលឱ្យតម្លៃលើសម្ភារនិយមជាជាងចំណេះជំនាញ ជាពិសេសលើមុខងារ ជាមន្ត្រីសន្តិសុខ។ ក្នុងនាមជាសន្តិសុខ គឺជាមនុស្សដែលមានការទទួលខុសត្រូវខ្ពស់ មានវិន័យច្បាស់លាស់ និងមានសុចរិតទៀងត្រង់ ដែលអាចរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបាន។
ក្នុងនោះក្រុមហ៊ុនចង់បង្ហាញថា គុណតម្លៃរបស់មនុស្សមិនមែនមើលត្រឹមតែសម្ភារនិយមនោះទេ។រយៈពេល៦ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនលីប្រា កញ្ញា មៀន លក្ខិណា នាយកអភិវឌ្ឍន៍ផ្នែកទីផ្សារ បានបញ្ជាក់ថា ក្រុមហ៊ុនជួបនូវឧបសគ្គមួយចំនួនទាំងកក្តាខាង និងកក្តាខាងក្រៅក្នុងក្រុមហ៊ុន ទម្រាំតែបានក្លាយជាក្រុមហ៊ុន ដែលមានកេរ្តិ៍ឈ្មោះលេចធ្លោដូចសព្វថ្ងៃ។ ទោះបីជាយ៉ាងណា ក្រុមហ៊ុនលីប្រា ខំប្រឹងបន្តបេសកកម្ម និងគុណតម្លៃស្នូលរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនឈានមុខគេ ទាំងផ្នែកសេវាកម្ម និងបច្ចេកវិទ្យា សម្រាប់រក្សាសុខសុវត្ថិភាព ជួនដល់សា្ថប័នជាដៃគូសហការទូទាំងប្រទេស៕(អត្ថបទពាណិជ្ជកម្ម)