ទិដ្ឋភាព និងកម្រងរូបភាពអនុស្សាវរីយ៍ស្តីអំពីការអបអរសារទរពិធីគម្រប់ខួប១១ឆ្នាំ និងពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំរបស់ក្រុមហ៊ុនលីប្រា កាលពីថ្ងៃទី ២៧ ធ្នូ ឆ្នាំ២០២៤។
លីប្រា សូមអរគុណចំពោះការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវវិន័យ ភាពស្មោះត្រង់ ជឿជាក់ និងទុកចិត្តរបស់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់រហូតសម្រេចបាននូវភាពជោគជ័យក្នុងឆ្នាំ២០២៤នេះ។
តាងនាមឲ្យក្រុមការងារទាំងអស់ យើងខ្ញុំពិតជាមានមោទនភាព និងសេចក្ដីសោមនស្សរីករាយសម្រាប់ការរំលឹកឡើងវិញនូវសមិទ្ធផល ជោគជ័យជាច្រើនដែលយើងសម្រេចបាននៅក្នុងវិស័យសុខសុវត្ថិភាព តាមរយៈការកំណត់ទិសដៅច្បាស់លាស់ រួមផ្សំជាមួយនឹងភាពអំណត់ព្យាយាមរបស់យើងដើម្បីនាំយកនូវដំណោះស្រាយ និងទំនុកចិត្តខ្ពស់ទៅកាន់អតិថិជន។