Welcome to Libra
  • Home
  • About
    • Vision & Mission
    • Our Background
    • Our Team
    • Our Clients
    • Partnerships
    • Videos Gallery
    • Blogs
  • Services & Products
        • Physical Security
          • Manned Security
          • VIP Protection
          • Mobile Patrol
          • Event Security
        • Libra CMS 911
          • CCTV Surveillance
          • Fire Systems
          • ATM Protection
          • Intruder Alarms
        • Training & Consulting
          • Security Training
          • Basic Fire Training
          • Security Audit
  • Careers
  • Contact
October 15, 2024 by Mr Sophea

ក្រសួងការងារ ក្រើនរំឭកម្ចាស់សហគ្រាស និងគ្រឹះស្ថានទាំងអស់ ពង្រឹងការអនុវត្តនូវវិធានការ បង្ការអគ្គិភ័យឱ្យបានម៉ឺងម៉ាត់

ក្រសួងការងារ ក្រើនរំឭកម្ចាស់សហគ្រាស និងគ្រឹះស្ថានទាំងអស់ ពង្រឹងការអនុវត្តនូវវិធានការ បង្ការអគ្គិភ័យឱ្យបានម៉ឺងម៉ាត់
October 15, 2024 by Mr Sophea

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រើនរំឭកជាថ្មី និងណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវចូលរួមពង្រឹងការអនុវត្តនូវវិធានការ បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត សំដៅធានាបាននូវបរិយាកាស នៅកន្លែងធ្វើការប្រកបដោយសុវត្ថិភាព ទប់ស្កាត់បាននូវគ្រោះអគ្គិភ័យ និងករណីដួលសន្លប់នៅតាមសហគ្រាស។

ការក្រើនរំឭកនេះ បន្ទាប់ពីក្នុងរយៈពេលថ្មីៗ ក្រសួងសង្កេតឃើញមានករណីអគ្គិភ័យកើតឡើងជាបន្តបន្ទាប់នៅតាមសហគ្រាស គ្រឹះស្ថានមួយចំនួន ដែលបានធ្វើឱ្យបាត់បង់អាយុជីវិតមនុស្ស និងប៉ះពាល់សុវត្ថិភាពនិងសុខភាព ការងាររបស់កម្មករនិយោជិត ដំណើរការអាជីវកម្ម សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ នេះបើតាមសេចក្ដីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន របស់ក្រសួងការងារ ចុះថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ ស្របពេលដែល មានការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការឡើងកម្ដៅអាកាសធាតុរហូតដល់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា ខាងមុខនេះ ក្រសួងការងារ ក្រើនរំឭកដល់នាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តឱ្យម៉ឺងម៉ាត់នូវវិធានការចាំបាច់មួយចំនួន។

វិធានការទាំងនោះរួមមាន

១- បង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី ធ្វើការវាស់កម្ដៅឧបករណ៍ផ្តល់ចរន្តអគ្គិសនី ដោយគោរពតាមស្តង់ដាសុវត្ថិភាព និងថែទាំឧបករណ៍ផ្តល់ចរន្តអគ្គិសនី និងសម្ភារដំណើរការ ដោយចរន្តអគ្គិសនីទាំងឡាយ ដែលជាមូលហេតុបង្កឱ្យមានអគ្គិភ័យកើតឡើងជាយថាហេតុនៅកន្លែងធ្វើការ និងតាមដានជាប្រចាំសីតុណ្ហមាត្រដែលបានបំពាក់នៅក្នុងសហគ្រាស គ្រឹះស្ថាន។

២- ត្រួតពិនិត្យ និងជំរុញការអនុវត្តតួនាទីនិងភារកិច្ចរបស់គណៈកម្មការ ឬក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស គ្រឹះស្ថាន ជាពិសេស ការត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នភាពការវាយតម្លៃហានិភ័យការងារនៅកន្លែងធ្វើការជាប្រចាំ។

៣- អប់រំ និងបណ្តុះបណ្តាលកម្មករនិយោជិតឱ្យយល់ដឹងអំពីសញ្ញាសុវត្ថិភាព របៀបជម្លៀសខ្លួន និង ធ្វើលំហាត់សមឱ្យបានទៀងទាត់។

៤- ត្រួតពិនិត្យជាប្រចាំនូវមធ្យោបាយសង្គ្រោះបឋម និងដំណើរការគិលានដ្ឋានប្រចាំសហគ្រាស និង

៥- ត្រួតពិនិត្យ និងធ្វើតេស្តសាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ជាអាទិ៍ បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្តឹងប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។

៦- ត្រួតពិនិត្យជាប្រចាំនូវច្រកអាសន្នដែលអាចជម្លៀសខ្លួនចេញដោយសុវត្ថិភាព គ្មានឧបសគ្គ មិនដាក់ សម្ភារបាំង មិនចាក់សោរ និងមានភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។

៧- រៀបចំឱ្យមានផែនការឆ្លើយតបគ្រាអាសន្ន តាមរយៈការវាយតម្លៃអំពីចំណាត់ថ្នាក់កន្លែងធ្វើការដែលមានប្រើប្រាស់សារធាតុគីមី និងវត្ថុ ឬសម្ភារងាយឆាបឆេះ និងវិធានការឆ្លើយតប និងរក្សាទុកដាក់សារធាតុទាំងនោះឱ្យនៅដាច់ដោយឡែកពីអគារធ្វើការ ឬអគារផលិតកម្ម។

៨- បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារផលិតកម្មនៅពេលអាកាសធាតុកើនកម្ដៅ និងរៀបចំទុកដាក់សម្ភារនិងវត្ថុធាតុដើមឱ្យមានសណ្ដាប់ធ្នាប់ និងសុវត្ថិភាព កុំឱ្យបាំងប្រភពខ្យល់ចេញចូល។

ក្រសួងបានសង្កត់ធ្ងន់ថា៖«ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ដែលមានការធ្វេសប្រហែស និងមិនបានអនុវត្តតាមសេចក្ដីណែនាំនេះ បណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវទទួលរងពិន័យតាមច្បាប់ស្តីពីការងារ និងការផ្តន្ទាទោសព្រហ្មទណ្ឌផ្សេងទៀតស្របតាមមាត្រា៣០ នៃច្បាប់ស្តីពីការបង្ការ និងពន្លត់អគ្គិភ័យ និងច្បាប់ពាក់ព័ន្ធដទៃទៀត»។

ការក្រើនរំឭកនេះ បន្ទាប់ពីមានករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកទុក និងចែកចាយសារធាតុគីមី សម្រាប់បោកគក់ នៃរោងចក្រ យីដា ហ្គាមេន ដែលមានអាសយដ្ឋាន ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៤ បណ្តាលឱ្យកម្មករនិយោជិតម្នាក់បាត់បង់ជីវិត និងមានអ្នករងគ្រោះប្រមាណ ២០នាក់ផ្សេងទៀត៕

Previous articleវគ្គបណ្ដុះបណ្ដាលយល់ដឹងពីសុខសុវត្ថិភាព ការពារនិងទប់ស្កាត់ផ្នែកអគ្គិភ័យនៃមន្ទីពេទ្យស៊ុនយ៉ាឃៀលNext article ក្រុមហ៊ុនលីប្រាប្រារព្ធពិធីអបអរសារទរគម្រប់ខួប១១ឆ្នាំ និងពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ២០២៤

About The Blog

Nulla laoreet vestibulum turpis non finibus. Proin interdum a tortor sit amet mollis. Maecenas sollicitudin accumsan enim, ut aliquet risus.

Recent Posts

ក្រុមហ៊ុនលីប្រាប្រារព្ធពិធីអបអរសារទរគម្រប់ខួប១១ឆ្នាំ និងពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ២០២៤January 2, 2025
ក្រសួងការងារ ក្រើនរំឭកម្ចាស់សហគ្រាស និងគ្រឹះស្ថានទាំងអស់ ពង្រឹងការអនុវត្តនូវវិធានការ បង្ការអគ្គិភ័យឱ្យបានម៉ឺងម៉ាត់October 15, 2024
វគ្គបណ្ដុះបណ្ដាលយល់ដឹងពីសុខសុវត្ថិភាព ការពារនិងទប់ស្កាត់ផ្នែកអគ្គិភ័យនៃមន្ទីពេទ្យស៊ុនយ៉ាឃៀលJuly 30, 2024

Categories

  • News
  • Uncategory

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org
libra private seucurity logo png

Why Libra

We specialize in custom-built integrated security solutions using the latest technology combined with trained security personnel and superb customer service.

Would you like to discuss a security solution for your business?
CONTACT US TODAY

Contact

#18, Street 596, Corner of 321,
Boeung Kok II, Toul Kork
Phnom Penh, Cambodia

+855 (0)16 505 168
+855 (0)70 759 168
+855 (0)70 201 168
+855 (0)61 667 689
+855 (0)88 8014 168
info@libra-security.com
© Libra Private Security | 2024